-ឆ្នាំ ១៩៥១ លោកបានចាប់ផ្តើមសាកល្បងបញ្ចូលខ្លួនលោកទៅក្នុងវង់សិល្បៈចម្រៀងសម័យ។បន្ទាប់មកលោកបានធ្វើអោយមហាជនចាប់អារម្មណ៏ជាខ្លាំង។
-ឆ្នាំ ១៩៥៥ លោកបានច្រៀងបទ ឱឆោមឆាយា បានធ្វើអោយសោតិន្រ្ទីយារម្មណ៏នៃអ្នកស្តាប់ក្នុងព្រះរាជាណាចក្រទាំងអស់យកចិត្តទុកដាក់និងស្តាប់សម្លេងរបស់លោកកាន់តែខ្លាំងជាប់ជាលំដាប់តរហូតមក។
-ឆ្នាំ ១៩៦០-១៩៦១ លោកបានចេញទៅច្រៀងនៅប្រទេសចិន លោកបានតែងបទៈ ក្រោយលាយនកម្ម នៅប្រទេសបារាំង លោកបានតែងបទៈ អង់តូនីញ៉ែត្តា, វីយូឡែត្តា ។ល។ និងច្រៀងនៅសហភាពសូវៀត។
-ឆ្នាំ ១៩៦២-១៩៦៣ លោកបានចូលរួមក្នុងរបាំព្រះរាជទ្រព្យ ច្រៀងបទៈ សកវទិ៍ចុះផែ ក្នុងព្រះរាជពិធីបុណ្យអុំទូក។ នៅក្នុងឆ្នាំនេះដដែល លោកបានចេញទៅបំពេញបេសកកម្មផ្នែកសិល្បះ របាំព្រះរាជទ្រព្យ នៅសិង្ហបុរី, លោកបានតែងបទៈ លាហើយសិង្ហបុរី នៅឥណ្ឌូណេស៊ីតែងបទៈម៉ាន់ឌេម៉ាន់ឌេ និងនៅឥណ្ឌា។ នៅក្នុងឱកាសនោះហើយដែលលោកបានធ្វើអោយបរទេសស្គាល់នូវតម្លៃសិល្បះរបាំព្រះរាជទ្រព្យកាន់តែខ្លាំងឡើង។ល។
នៅសម័យសាធារណរដ្ឋខ្មែរ លោកបានស័្មគ្រចិត្តចូលធ្វើជាយុទ្ធជនក្នុងឋានៈជាអនុសនីយទោ ពេលនោះលោកបានច្រៀងបទៈ ភូមិគគីរធំ, វត្តចំពុះក្អែក។ល។
![]() |
លោក ស៊ីន ស៊ីសាមុត ថតនៅឆ្នាំ ១៩៦៩ |
អត្ថបទដោយ ផ្កាត្របែកព្រៃ