នៅក្នុងទឹកមាត់យើងមានបាក់តេរីពី ១០០.០០០ ទៅ ១០០.០០០.០០០ ដោយចែកចេញជា ៣០០ ប្រភេទ ដែលភាគច្រើនមិនបានបង្កការឈឺចាប់ដល់យើងទេ ប៉ុន្តែមានបាក់តេរីប្រមាណ ១០ ប្រភេទអាចបង្កការខូតខាតដល់ធ្មេញយើង។ ស្ករជាអាហារម៉្យាងដែលយើងគ្រប់គ្នាចូលចិត្តញាំខ្លាំងណាស់ ហើយក្រោយពេលញាំរួច ស្ករអាចប្រែធាតុទៅជាអាស៊ីដស៊ីរូងធ្មេញយើង នេះជាដំណាក់ការដំបូងនៃជម្ងឺ ដង្កូវស៊ីធ្មេញ។ ជាក់ស្តែងជាតិស្ករឆាប់រលាយក្នុងទឹកមាត់ (ពី ១០ ទៅ ១៥ នាទី) ។ ដូច្នេះ យើងគួរបរិភោគ ស្ករអោយបានឆាប់កុំនៅស្ងៀមដំអក់យូរពេក ទើបអាចចៀសផុតពីជម្ងឺធ្មេញបាន។
យើងគួរប្រយ័ត្នផងដែរ ចំពោះម្ហូបអាហារណាដែលមានជាតិអាស៊ីដ ដូចជាទឹកក្រូចឆ្មា រឺទឹកក្រូចកូកាកូឡា ដែលអាចបំផ្លាញធ្មេញយើងបានយ៉ាងរហ័ស។ នៅពេលអាស៊ីដស៊ីធ្មេញយើងអោយប្រហោងអាច អំណោយផលដល់មីក្រុបដទៃយាយីធ្មេញយើងបានយ៉ាងរហ័ស។
ក្រៅពីការងារបំផ្លាញ ទឹកមាត់ក៏ជាអាវុទ្ធមួយមានប្រសិទ្ធភាពប្រឆាំងនឹងជម្ងឺធ្មេញដែរ ពីព្រោះនៅក្នុងទឹកមាត់មានសារជាតិកាបូណាតដែលអាចទប់ស្កាត់មិនអោយអាស៊ីតបំផ្លាញធ្មេញយើងបាន។ ឧស្ម័ន fluor ដែលស្ថិតនៅក្នុងកាចាធ្មេញកូនក្មេង រឺនៅក្នុងថ្នាំដុសធ្មេញ អាចតទល់ប្រឆាំងនឹកការលុកលុយ របស់អាស៊ីដនៅក្នុងទឹកមាត់ រឺនៅក្នុងចំណីអាហារ។
ស្ករនៅស៊ូគ្មានជាតិស្ករ ក៏មានផលប្រយោជន៏ល្អក្នុងការប្រឆាំងនឹងជម្ងឺដង្កូវស៊ីធ្មេញដែរ។ ការទំពារស្ករ កៅស៊ូអោយបានយូរ បង្កើននូវទឹកមាត់លើសលប់សម្រាប់លាងធ្មេញ ប៉ុន្តែសូមប្រយ័ត្នចំពោះជម្ងឺឈឺពោះ ផងដែរ។ ការប្រឆាំងនឹងជម្ងឺដង្កូវស៊ីធ្មេញ គ្មានអ្វីប្រសើរជាងការធ្វើអនាម័យធ្មេញឡើយ។
អត្ថបទដោយ ផ្កាត្របែកព្រៃ